ACU សាកសួរស្ត្រី២នាក់ដែលអាះអាងថា ជាប្រពន្ធចុង និងកូនលោក កឹម សុខា
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) សាកសួរលើស្ត្រី២នាក់ម្តាយ និងកូន ដែលអះអាងថា ជាប្រពន្ធចុង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ស្ត្រី២នាក់ម្តាយ និងកូន បានអះអាងថា ពួកគេបានរងនូវការលួងលោមលក់ផ្ទះសំបែង ដើម្បីជួយលោក កឹម សុខា ហើយថាលោក កឹម សុខា បានសន្យាផ្តល់លុយត្រឡប់មកវិញ ប៉ុន្តែពុំបានសងតាមការសន្យានោះទេ ថែមទាំងឱ្យអង្គរក្សប្រើអំពើហិង្សាលើពួកគាត់ថែមទៀត៕