រដ្ឋសភាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលបំភ្លឺនាថ្ងៃទី០៩ មិថុនា
រាជធានីភ្នំពេញ៖ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាននៃរដ្ឋសភា លោក ឈាង វុន បានប្រាប់ក្រុមអ្នកសាតព័ត៌មានថា នៅព្រឹកថ្ងៃទី០៩ មិថុនា ២០១៦ ខាងមុខនេះ រដ្ឋសភាជាតិនឹងបើកសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៥ ដើម្បីសាកសួរ និងស្តាប់ការបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម លោក អង្គវង្ស វឌ្ឍានា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រព័ន្ធតុលាការ៕