រាជធានីភ្នំពេញ៖ប្រជាពលរដ្ឋបានចាប់ជនសង្ស័យចោរកាច់កម៉ូតូ ម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ព្រួតវាយស្ទើស្លាប់ បន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័តមានបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿមិនចាំម៉ាក បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿងម៉ាក់ MSX ពាក់ស្លាកលេខភ្នំពេញ1CJ-3933។ ប្រភពបន្តថា ក្រោយធ្វើសកម្មភាពបានសម្រេចតែបន្ដិច ក៏ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋឃើញទាន់ នាំដេញចាប់វាយស្ទើរស្លាប់ ចំណែកបក្សពួក២នាក់ទៀត នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនសង្ស័យដែលប្រជាពលរដ្ឋ វាយត្រូវបានឡានពេទ្យដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យដោយសារតែមានរបួសធ្ងន់ធ្ងរពេក៕