ខេត្តកំពង់ធំ៖រន្ទះបាញ់បានប្រល័យជីវិតស្រីវ័យចំណាស់ម្នាក់ទៀតហើយ ខណៈកំពុងតែទប់សំអាតភ្លឺស្រែនៅខាងក្រោយផ្ទះ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងឲ្យដឹងថា រងគ្រោះឈ្មោះសៀ លាងអាយុ ៦៨ឆ្នាំ ជាស្ត្រីមេម៉ាយទីលំនៅភូមិល្អក់ ឃុំកំពង់ថ្មស្រុកសន្ទុក មានកូនចំនួន៤នាក់ស្រី៣ប្រុស១តែ ហើយ បច្ចុុប្បន្នកូនៗទាំង៤នាក់ មានប្តីប្រពន្ធអស់ហើយសព្វថ្ងៃ គាត់រស់នៅជាមួយកូនទី២។ ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានលីចបទៅទប់ភ្លឺស្រែ នៅខាងក្រោយផ្ទះ ប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ពេលនោះមេឃស្រទំ ហើយធ្លាក់ភ្លៀង មិនបានប៉ុន្មានដំណក់ផងព្រមទាំងពុំមានខ្យល់កន្ត្រាក់អ្វីផង ស្រាប់តែឮសំឡេងឆាំង ពេលនោះឃើញលោកយាយ ដួលដាច់ខ្យល់ស្លាប់ទៅហើយ ឃើញស្នាមរហែកសំពត់ និងអាវព្រមទាំងតបើកដើមចន្ទីទៀតផង។
ក្រោយពិនិត្យសាកសពស្ត្រីរងគ្រោះត្រូវបានកូនចៅ យកទៅធ្វើបុណ្យតាមប្រពៃណី៕