បាញ់​ម្ចាស់ផ្ទះ​របួសធ្ងន់ ប្លន់​យក​ទ្រព្យសម្បត្តិ​មួយចំនួន​នៅ​ស្រុក​លំផាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2016 ក+ ក-

​ខេត្តរតនគិរី​៖​ក្រុមចោរ​ប្រដាប់អាវុធ​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​អស់​មួយចំនួន​រត់គេច​បាត់​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៥០​នាទី​យប់​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អូរទទឹង ឃុំ​ឡា​បាំង​១ ស្រុក​លំផាត់ ខេត្ត​រតនគីរី​។​
បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ក្រុមចោរ​មួយក្រុម​មាន​គ្នា​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​ខ្លី​បាន​ចូលមក​ប្លន់​យកលុយ​អស់​ជាង​២​ពាន់​ដុល្លារ និង​ទ្រព្យសម្បតិ​មួយចំនួនទៀត ថែមទាំង​បាញ់​ម្ចាស់ផ្ទះ​ឈ្មោះ បូ​រិ​ន អាយុ​២៧​ឆ្នាំ​១​គ្រាប់​ធ្លាយ​ឆ្អឹងជំនី​ពី​ម្ខាង​ទៅ​ម្ខាង​រងរបួស​ធ្ងន់​។​ក្រោយពី​ធ្វើ​សកម្មភាព ហើយ​ក្រុមចោរ​បាន​យកលុយ និង​ទ្រព្យសម្បត្តិ​រត់គេច​បាត់​ដោយ​សុ​វត្តិភាព​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ហើយ​បើតាម​សាច់ញាតិ​ជនរងគ្រោះ​បានអោយដឹងថា​គេ​និង​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំងយប់​ផងដែរ​។​
​ក្រោយពី​កើតហេតុ​សម​ត្ត​កិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ទាំងយប់​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​តាម​ចាប់​ក្រុមចោរ​ទាំងនេះ​យក​ប្ដ​ន្ទា​ទោស​តាមច្បាប់​។​ប៉​ន្តែ​សម​ត្ត​កិច្ច​មិនទាន់​បញ្ជាក់​ពីមុខ​សញ្ញា​ប្លន់​នេះ​នៅឡើយ​ទេ ព្រមទាំង​ទ្រព្យសម្បត្តិ​ដែល​ក្រុមចោរប្លន់​យកទៅ​បាត់​នោះ​ក៍​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ដែរ សម​ត្ត​កិច្ច​និង​ធ្វើការ​នេះ​បន្តទៀត​។​
​សូមបញ្ជាក់ថា ភូមិ​ទទឹង​នេះ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦​ពី​ទី​រួម​ខេត្ត​ទៅ​ស្រុក​លំផាត់​គឺជា​ភូមិ​ដាច់​ស្រយាល​ពី​ស្រុក​លំផាត់​ទើប​ជា​ឳ​កាស​ល្អ​របស់លោក​ចោរ​ទាំងនេះ​៕

66d8a7b4-c327-4605-a95a-8e9d95718d170d21b651-5d88-4ad3-83cd-0009ce4ef9b0