រាជធានីភ្នំពេញ៖អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងប្រពន្ធបានយកកាំបិតចាក់ប្តីមួយកាំបិតចំត្រង់ដោះខាងឆ្វេងរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ចំណែកប្រពន្ធដែលជាជនដៃដលបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចមូលដ្ឋានបាននិយាយថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះ ប្តីខាងឆ្វេង បណ្តាលហូរឈាម យ៉ាងខ្លាំងតែម្តង៕