ក្រឡាបរថយន្តដឹកពលករខ្មែរនៅថៃស្លាប់ និងរបួស៣០នាក់
ខេត្តបន្ទាយមានជ័យ៖រថយន្តថៃដឹកពលករខ្មែរជ្រុលបុកបង្គោលភ្លើង ហើយក្រឡាប់ធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យពលករខ្មែរ០៦នាក់បានស្លាប់(ស្រី៣) និង២៤នាក់ផ្សេងទៀតរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅផ្លូវសុវណ្ណាសន ស្ថិតក្នុងក្រុម២ ឃុំផាក់ខាត់ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវប្រទេសថៃជាប់ព្រំប្រទល់កម្ពុជា។
ជុំវិញព័ត៌មានខាងលើនេះនៅមិនប្រភពព័ត៌មានណាមួយអាចបញ្ជាក់ច្បាស់នៅឡើយទេពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕