រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលបំភ្លឺនៅរដ្ឋសភាអំពីការអនុវត្តច្បាប់
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ចំនួន៩នាក់ផ្សេងទៀត ចូលទៅបំភ្លឺជូនរដ្ឋសភា អំពីការអនុវត្តច្បាប់ននៅកម្ពុជា តបតាមការស្នើសុំរបស់តំណាងរាស្ត្របក្សប្រឆាំង។
ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ តាមរយៈសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីពេលថ្មីៗ នេះ បានស្នើឱ្យ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា ជុំវិញបញ្ហាមួយចំនួន ក្នុងការអនុវត្តការងារ។ ប៉ុន្តែគេដឹងថា តំណាងរាស្ត្រគណបក្សប្រឆាំងបានធ្វើពហិកាមិនចូលរួមប្រជុំព្រឹកនេះទេ៕