ក្មេងប្រុស​២​នាក់​លង់ទឹក​ប្រឡាយ​ស្លាប់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

​ខេត្តព្រៃវែង​៖​ក្មេងប្រុស​២​នាក់​បងប្អូន​លង់ទឹក​ប្រឡាយ​ស្លាប់​ទាំងពីរ គ្រា​ដែល​តាម​ឪពុក​ទៅ​មើល​ស្រែ ហើយ​នាំគ្នា​ចុះ​លេង​ទឹក​ប្រឡាយ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៤៥​នាទី ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច វាល​ខាងកើត ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​
​ក្មេងប្រុស​ទាំង​២​មាន​១. ឈ្មោះ វឿន ហៀក ប្រុស អាយុ​១៣​ឆ្នាំ ( ស្លាប់ ) និង​ទី​២.​ឈ្មោ វឿន ហ៊ួ​រ ប្រុស អាយុ​៨​ឆ្នាំ​( ស្លាប់ )​។​
​អធិការ ស្រុក​ស្វាយ​អ​ន្ទ​រ លោក​វរសេនីយ៍ទោ អ៊ុង ផាន ឲ្យ​ដឹងថា ឈ្មោះ មិត្ត វឿន ភេទ​ប្រុស អាយុ ៤៣ ឆ្នាំ ភូមិ​ក្រាំង​ចំបក់ ឃុំ​ពាន​រោង បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​មើល​ស្រែ នៅ​ខាងកើត​ភូមិ ចំងាយ​៤១៥ ម៉ែត្រ ពី​ភូមិ ដោយ​មិនដឹងថា​កូន​តាម​ពីក្រោយ​នោះទេ​។ ពេលទៅដល់​វាលស្រែ​ក្មេងប្រុស​ទាំង​ឃើញ ទឹក​ប្រឡាយ​ក៏​នាំគ្នា​ចុះ​លេង​ទាំង​២​នាក់ ស្រាប់តែ​លុងទឹក​ស្លាប់ ទើប​ឪពុក​បានដឹង​។ ក្រោយ​ពិនិត្យ​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្មេងប្រុស​ទាំង​២​ពិតជា​បាន​លុងទឹក​ប្រឡាយ​ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន សព​ក្មេងប្រុស​ទាំងពី​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13382195_1259433704074456_1224845018_n