សាលារាជធានីភ្នំពេញឲ្យក្រុមហ៊ុនទទួលខុសត្រូវលើករណីស្រុតដីធ្លាក់រថយន្ត
រាជធានីភ្នំពេញ៖សាលារាជធានីភ្នំពេញ ដែលកំពុងធ្វើការសម្របសម្រួល រវាងម្ចាស់រថយន្តនិងក្រុមហ៊ុន OCIC ក្នុងករណីបាក់ស្រុតដីធ្លាក់រថយន្ត កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ដោយតម្រូវឲ្យក្រុមហ៊ុន OCIC ទទួលខុសត្រូវ។
សូមបញ្ជាក់ថា អំឡុងពេលភ្លៀងធ្លាក់ខ្លាំងកាលពីម៉ោងជាង១រសៀលថ្ងៃទី០៨ មិថុនា បានបណ្តាលឲ្យស្រុតដីធ្លាក់រថយន្ត៣គ្រឿងនៅជ្រុងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក ។ រថយន្តដែលគេចតទុកលក់ទាំង៣គ្រឿងនិងធ្លាក់ដោយសារការស្រុតដីពេលភ្លៀងនោះម៉ាក CRV ២គ្រឿង (ព៌ណទឹកប្រាក់និងព៌ណស្លែ) និងរថយន្តម៉ាកកាមរីបាឡែន០១គ្រឿង៕