រាយ​ខ្សែលួស​ឆក់​កណ្តុរ​ភ្លាត់ស្នៀត​រអិល​ជើង​ឆក់​ខ្លួនឯង​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​ខេ​តុ្ត​កណ្តាល​៖​បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ខ​ណះ​ដើរ​មើល​ខ្សែលួស​ដែល​ខ្លួន​ត​ចរ​ន្ត័​ភ្លើង​ដាក់​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ​ក៏​ភ្លាត់ស្នៀត​រអិល​ជឿ​ង​ដួល​ទៅលើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែម្តង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់ចំណុច​កែង​ទំនប់​តា​ម៉ូ​វ ស្ថិតក្នុង​ភូមិ​បឹង​គ្រុំ​ក្រោម ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះ​ឈ្មោះ​នុត​ថន​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ កើតហេតុ ។​
​តាម​ប្រភព​និយាយថា​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​យក​អាគុយ​ដែលមាន​កម្លាំង​៤០​អំពែ​១​គ្រឿង ដុំ​ឆក់​ឆ្នៃ​១​និង​ខ្សែលួស​ប្រវែង​៣៤០​ម៉ែត្រ ចេញពីផ្ទះ​ទៅ​រាយ​ត​ចរន្ត​ភ្លើង​អាគុយ​ព​ទ័​ជំវិញ​ដីស្រែ​របស់ខ្លួន​នៅ​ខាងក្រោយ​ផ្ទះ​ដូច​សព្វដង ដើម្បី​ការពារ​ឆក់​កណ្តុរ​កុំ​ឲ្យ​ចូល​ស៊ី​ស្រូវ ។ លុះដល់​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ដើរ​មើល​ស្រាប់តែ​ដើរ​បាន​ប្រហែល​២០​ម៉ែត្រ​ចម្ងាយ​ពី​រោង​ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ​ទៅលើ​ខ្សែលួស​បណ្តាល​ឲ្យ​ឆក់​ស្លាប់​នៅ​និង​កន្លែង​គ្មាន​អ្នកណា​ដឹង ។ លុះដល់​វេលា​ម៉ោង​ខាងលើ​ប្អូនប្រុស​បង្កើត​របស់​(​ជនរងគ្រោះ​)​ឈ្មោះ​នុត​ថា​យាម​ដី​ស្រូវប្រាំង​ក្បែរ​នោះ​មើល​មក​ឃើញ​ភ្លើង​ពិល​របស់​ជនរងគ្រោះ​ចាញ់​បំភ្លឺ​ឡើងទៅ​លើក៍​រត់​មក​ស្រែកហៅ​បង​មិនឮ​ឆ្លើយ​ពេលមកដល់​ស្រាប់តែ​ឃើញ​បងប្រុស​ដួល​ផ្កាប់មុខ​ដោយ​ដៃ​កាន់​ខ្សែលួស​ក៍រ​ត់ទៅ​ដោះ​អាគុយ​ចាប់​លើក​បង​ឡើង​តែ​ហួសពេល​ព្រោះ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ​អាជ្ញាធរ​និង​ប៉ូលិស​មូលដ្ឋាន​ចុះទៅ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ពិនិត្យ​សាកសព ។​
​បន្ទាប់​ពិនិត្យ​រួច​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ក្នុងករណី​រអិលដួល​ទៅលើ​ខ្សែលួស​ឆក់​ខ្លួន​ឯក​ប្រាកដ​មែន​មិនមាន​ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទេ​ហើយ​សាច់ញាតិ​ក្រុមគ្រួសារ​ក៏​ទទួលស្គាល់​ទើប​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG-20160609-WA0027IMG-20160609-WA0028IMG-20160609-WA0026