សមត្ថកិច្ច​វាយខ្នោះ​បុរស​ម្នាក់​ករណី​រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2016 ក+ ក-

​ខេត្តកោះកុង​៖​កម្លាំង​អធិការ​ស្រុក​មណ្ឌលសីមា​តាម​ប្រមាញ់ និង​ចាប់​វាយខ្នោះ​ភ្លាមៗ​ជន​ល្មោភ​កាមតណ្ហា​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​រហូត​បានសម្រេច កាលពី​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​ស្នងការ​នគរបាល​ខេត្តកោះកុង លោក សំ ឃិត​វៀន បានឱ្យដឹងថា ជនសង្ស័យ​មាន ឈ្មោះ ឈឹម រ៉ា​ឌី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ រ​.​ប​.​ស​.​ន អាយុ​៤​ឆ្នាំ ជា​សិស្សសាលា មាន​ទីលំនៅ​ភូមិ​ចាំ​យាម ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​
​លោកស្នងការ​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ភ្លាម លោក​បាន​បញ្ជ​កម្លាំង​នគរបាល​គ្រប់​មូលដ្ឋាន​ទាំងអស់ តាម​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ម៉ោង​១៣ និង​១៥​នាទី ថ្ងៃទី​០៩ ខែមិថុនា​តែម្តង​។​
​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ផ្ដន្ទាទោស ទៅតាម​នីតិវិធី​ច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួចមក អ្នកគ្រូ​ពេទ្យ​បាន​បញ្ជាក់ថា គាត់​ពិតជា​បាន​បាត់បង់​ធាតុ​ដើម​អស់​មែន (​ព្រហ្មចារី​) ដោយសារ​ជន​គំរក​នេះ​៕

Untitled-1