សាលាឧទ្ធរណ៍​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​របស់​មន្ត្រី​អាដហុក និង​គ​.​ជ​.​ប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​លោក​ចៅក្រម ឃុន លាង​ម៉េង បានសម្រេច​និង​ប្រកាស​មិន​អនុ​ញ្ញ​ត​ឲ្យ​មន្ត្រី​អង្គការ​អាដហុក​៤​រូប​និង​មន្ត្រី​គ​.​ជ​.​ប ០១​រូប​នៅក្រៅ​ឃុំ​ឡើយ​។ ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​បើកសវនាការ​ជា​អសាធារណៈ​ជាច្រើន​ម៉ោង​នា​ព្រឹក​មិញ​នេះ​។​
​គួរ​បញ្ជាក់ថា មន្ត្រី​អាដហុក​ទាំង​៤​រូប​រួមមាន លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អាដហុក​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អាដហុក​, លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អាដហុក​, លោកស្រី លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប​៕

fn-2016-06-13-08-08-38-0