លោក សម រង្ស៊ី សរសេរ​លិខិត​ផ្ញើជូន នាយករដ្ឋមន្ត្រី ហ៊ុន សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

​ដោយ៖ លោក រដ្ឋា

ភ្នំពេញ​៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី ១៤ ខែមិថុនា នេះ បាន ផ្ញើលិខិត​មួយច្បាប់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ទង្វើ​របស់​ជន​ទាំងឡាយ ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ ថ្លៃថ្នូរ ប្រមាថ និង​ចោទប្រកាន់​មកលើ​កូនប្រុស​របស់​សម្តេច តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។​

​នៅក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់ថា “​យើងខ្ញុំ សូមបញ្ជាក់​សាជាថ្មី​ម្តងទៀត ជូន​សម្តេច​ជ្រាបថា គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​ដាច់ខាត​នូវ​ការប្រើ ប្រាស់​អំពើ​ហឹ​ង្សា ការ​លាប​ពណ៌ ការប្រមាថ និង​អំពើ​ទាំងឡាយ ណា​ដែល​នាំ​ឲ្យ​មានការ​ឈឺចាប់​ដល់​អ្នក​ដទៃ​”​។​

ជាមួយ​នោះ លោក សម រង្ស៊ី ក៏បាន​សូម​ចូលរួម​រំលែក​នូវ​ការឈឺចាប់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ​របស់​សម្តេច និង​ក្រុមគ្រួសារ​៕

1abj