រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន៨ករណី ឃាត់មនុស្ស ២៥នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ២០នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៨.២៥ក្រាម, ៤កញ្ចប់ធំ និង ៨៦កញ្ចប់តូច, មេតំហ្វេតាមិន(WY) ១គ្រាប់។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពបញ្ជាក់ទៀតថា ទីតាំងដែលបង្ក្រាបបានរួមមាន រាជធានីភ្នំពេញ បង្ក្រាប៤ករណី ឃាត់ខ្លួន៦នាក់, ខេត្តកណ្ដាលបង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ខេត្តត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ខេត្តកំពង់ស្ពឺ បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងខេត្តកោះកុងបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕