គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួស​១៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៣​លើក​) នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល​៦​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១៨​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក ស្រវឹង​១​លើក ប្រជែង​គ្រោះថ្នាក់​១​លើក មិន​គោរព​សិទ្ធិ​១​លើក មិន​ប្រកាន់​ស្តាំ​១​លើក កត្តា​យានយន្ត​១​លើក និង​បត់​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣​នាក់ (​យប់​៥​នាក់ )​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប ទូទាំងប្រទេស​មាន ចំនួន​៣៥៩៩​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ២០៣៤​គ្រឿង និង​ពិន័យ​សរុប​១៥៦៥​គ្រឿង​៕

fn-2016-06-09-13-14-25-0