សិល្បៈ៖រហូតមកដល់ពេលនេះរូបភាពអាក្រាតកាយរបស់តារាចម្រៀងកញ្ញា វ៉ាន់ នីឡា មិនទាន់ធូរស្បើយពីបណ្តាញហ្វេសប៊ុកនៅឡើយទេ ខណៈពេលដែលសាមីខ្លួនសម្តែងការសោកសៅ និងអស់សង្ឃឹមលែងចង់រស់នៅពេលមានការរិះគន់ពីមហាជន។
វ៉ាន់ នីឡា បានបង្ហាញសារតាមបណ្តាញសង្គមហ្វេសប៊ុកដោយសម្តែងការខកចិត្ត និងសោកសៅខណៈពេលដែលនាងបានជួបនូវបញ្ហាដ៏អាម៉ាស់ក្នុងជីវិត តែនាងចង់បានការលើកទឹកចិត្តជាជាងការបន្ទោសបង្អាប់ដែលនាំឲ្យនាងមានការអស់សង្ឃឹមក្នុងជីវិត។
ហេតុអ្វីក៏ជីវិតរបស់ខ្ញុំត្រូវជួបរឿងដ៏អាក្រក់នឹងគួរអោយអាម៉ាស់បែបនេះ .. ពីមួយទៅមួយថ្ងៃខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលយករឿងនេះលែងបានទៀតហើយ .. ខ្ញុំបានឃើញរាល់ខមមេននៅតាមបណ្តាផេកផ្សេងៗខ្ញុំមានទឹកចិត្តតស៊ូនៅពេលដែលបងប្អូនលើកទឹកចិត្តខ្ញុំសប្បាយចិត្តពេលដែលបងប្អូនឃើញខ្ញុំដួលហើយនៅតែហុចដៃអោយនាងខ្ញុំក្រោកឈរសារឡើងវិញ..ប៉ុន្តែពេលដែលខ្ញុំឃើញនៅខមមេនមាក់ងាយម្តងៗធ្វើអោយខ្ញុំមានអារម្មណថាលែងចង់រស់..រឺទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅទើបរឿងដ៏កខ្វក់មួយនេះរលាយបាត់ដែរ???
ការឈឺចាប់ដ៏ធំធេងមួយនេះសូមផ្ញើជូនទៅបុរសម្នាក់នោះជាពិសេស..យ៉ាងណាក៏ដោយបន្ទាប់ពីបង្ហោះសារដ៏សោកសៅខាងលើនេះមានប្រិយមិត្តគាំទ្រ វ៉ាន់ នីឡា ជាច្រើនបានចូលរួមលើកទឹកចិត្ត និងបានស្នើឲ្យនាងកុំឲ្យរឿងផ្តេសផ្តាស់ ខណះដែលពួកគេនៅតែបន្តការគាំទ្រដដែល៕