រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែមិថុនា នេះ សមត្ថកិច្ចបានបញ្ជូនអតីតសមាជិកព្រឹទ្ធសភា គណបក្សសម រង្ស៊ី លោក ហុង សុខហួរ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជម្រះក្តីពាក់ព័ន្ធនឹងបទល្មើសក្លែងផែនទី បន្ទាប់ពីជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់។
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានបោទប្រកាន់ លោក ហុងសុខហួរ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ ។
តាមភស្តុតាងជាក់ស្តែងលោក ហុង សុខហួរ បានយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះថែមទៀត ៕