ភ្លើង​ប្រច័ណ្ឌ​ឡើង​ខ្លាំង ប្តី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង បន្សល់ ទុក​កូន​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2016 ក+ ក-

ភ្នំពេញ​៖ ឃាតកម្ម​មួយ​បានកើត​ឡើង ដោយសារ​បុរស​ជា​ប្តី​ម្នាក់​បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​រួច ដើរចូល​ក្នុង​បន្ទប់ទឹក​បាញ់សម្លាប់​ខ្ល​នង​ង​តាម​ក្រោយ កាលពី​វេលា​ម៉ោង ៨៖២០​នាទី​យប់ ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍ សែន​ជ័យ ។​នេះ​បើតាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច និង​សាក្សី​នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បញ្ជាក់ថា អាច​ផ្តើមចេញពី​ភ្លើង​ប្រច័ណ្ឌ​ខ្លាំងក្លា​ទើប​បុរស​ជា​ប្តី​សម្រេចចិត្ត​លើកដៃ​បាញ់សម្លាប់​ស្ក្រី​ជា​ប្រពន្ធ ដោយ​បន្សល់ទុក​កូន​២​នាក់ ឲ្យ​នៅ​កំព្រា​។
​យ៉ាងណាក៏ដោយ មូលហេតុ​ពិតប្រាកដ​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​នៅ​ក្នង​ផ្ទះ​មានតែ​កូនតូចៗ​២​នាក់ និង​ឈ្នួល​ម្នាក់ តែ​តាម​ការសន្និដ្ឋាន គឺអាច​ផ្តើមចេញពី​រឿង​ប្រច័ណ្ឌ​។​

​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ឈ្លោះ​គ្នា ហើយ​ដេញ​កូន​អោយចេញ​ក្រៅ​ផ្ទះ រួច​ក៏​ឮ​ផ្ទុះ​២​គ្រាប់ ពេលនោះ​កម្លាំង​ល្បាត​របស់លោក​នៅក្បែរ បាន​ទៅ​ជួយ​អន្តរាគមន៍ ហើយ​បុក​ទម្លុះ​ទ្វារ ស្រាប់តែ​ឃើញ​ពួកគេ ស្លាប់​ទាំង​២​នាក់​តែម្តងទៅ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ប្រាក់ សុភ​ក្ត្រា អាយុ​៣៤​ឆ្នាំ មុខរបរ​បើក Wing យីហោ​ប្រជា​ប្រិ​យ ​រីឯ​បុរសជាប្តី​​មានឈ្មោះ លី អៀង​សៅ អាយុ​ជាង ៤០ ​ឆ្នាំ​មុខរបរ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​៕aa11

aaa1j