ខេត្តបន្ទាយមានជ័យ៖មានករណីគ្រោះអគ្គិភ័យឆេះផ្សាររុងក្លឿ ប្រទេសថៃ ដោយបានបំផ្លាញតូបលក់ដូរ របស់អាជីវករខ្មែរមួយចំនួន កាលពីវេលាម៉ោងប្រមាណជា២យប់ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីមានគ្រោះអគ្គិភ័យនេះ គេឃើញអាជ្ញាធរថៃ បានយករថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ ប៉ុន្តែដោយមើលឃើញ ពីស្ថានការណ៍កាន់តែខ្លាំងឡើងនោះ អាជ្ញាធរថៃបានសម្រេចប្រើប្រាស់ អេស្កាវទ័រ កាយផ្តាច់តូចឆេះ ជាមួយនឹងតូបមិនទាន់ឆេះចោល ដើម្បីកុំរាលដាលកាន់តែខ្លាំង។
បើតាមរបាយការណ៍ជំហានដំបូងថា អគ្គិភ័យនេះបានឆេះបំផ្លាញតូបលក់ដូរ របស់អាជីវករខ្មែរ ប្រមាណជាង៣-៤តូប ហើយក្នុងមួយតូបៗ មានតម្លៃមិនក្រោម២លានបាតឡើយ។
គួរបញ្ជាក់ថា ទីតាំងឆេះនេះធ្លាប់កើតមានគ្រោះអគ្គិភ័យម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុន៕