ខេត្តបន្ទាយមានជ័យ៖នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទីយប់ជនសង្ស័យម្នាក់ចងកសម្លាប់ខ្លួននៅបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៅក្នុងអធិការក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យចងកសម្លាប់ខ្លួននេះឈ្មោះ វ៉ា សាន់ ហៅ ហូ អាយុ ៤៦ឆ្នាំ ភេទប្រុស មានទីលំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យបានយកខោជើងវែងរបស់ខ្លួនយកមកចងកនៅនិងជង្រឹងទ្វារខាងមុខ ហើយខណៈពេលនោះកម្លាំងប្រចាំការនៅទីនោះបានឃើញក៏ស្ទុះទៅជួយភ្លាមៗ តែជួយសង្គ្រោះមិនទាន់ក៏ដាច់ខ្យល់ស្លាប់តែម្តង។
គួរបញ្ជាក់ផងដែរថា៖ មុនពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់មកឃុំខ្លួនបណ្តោះអាសន្ន លើករណី ឆបោក ហើយមុនពេលឃុំខ្លួនកម្លាំងជំនាញបានដោះអាវទុកមិនអោយពាក់ ទុកតែខោជើងវែងស្លៀកប៉ុណ្ណោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានយកសពទៅតំកល់ទុកនៅវត្តបាលិលេយ្យដើម្បីរកចាំក្រុមគ្រួសារនិងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕