ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ដែលចូលមកកម្ពុជាដោយ​ខុសច្បាប់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនជាតិ​ចិន​ចំនួន​៩​នាក់​ត្រូវបាន​កម្លាំង​នគរបាល​អន្ដោប្រវេសន៍ របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់​ពីបទ​ចូលមក​ធ្វើការ​ខុសច្បាប់ នៅក្នុង​ការដ្ឋាន​សំណង់ City Park​។
​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៦​នេះ​ដែល​គ្រា​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​មួយកន្លែង​ឈ្មោះ City Park មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៥២ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​
​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សិឡា បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​កិច្ចសហការ​ជាមួយ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​កម្លាំង​របស់លោក​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​មួយកន្លែង​ឈ្មោះ City Park ដោយមាន​រកឃើញ​ជន​ជាតិចិន​១៩​នាក់ ក្នុងនោះ​១០​នាក់​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ និង​៩​នាក់​អត់​មាន​លិខិតឆ្លងដែន​។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​អន្ដោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕

fn-2016-06-20-19-31-34-2