រាជធានីភ្នំពេញ៖នៅថ្ងៃទី២០ មិថុនា ២០១៦ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក (យប់១លើក) បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ (ប្រុស) រងរបួសធ្ងន់៣នាក់ (ប្រុស) របួសស្រាលម្នាក់ (ប្រុស)។នេះបើយោងតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង, រថយន្តធុនតូច១គ្រឿង,រថយន្តធំគ្រឿង,កង់១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន១លើក, មិនគោរពសិទ្ធិ១លើក ស្លាប់ម្នាក់, ប្រជែង១លើក, បត់គ្រោះថ្នាក់១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២នាក់ (យប់ម្នាក់)។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិចំនួន៣លើក ផ្លូវលំ១លើក ដោយឡែក យានយន្តបង្កហេតុ រួមមានម៉ូតូ១លើក , រថយន្តធុនតូច១លើក ,រថយន្តធំ២លើក ។ គ្រោះថ្នាក់ប៉ះទង្គិចម៉ូតូ និងម៉ូតូ១លើក, ម៉ូតូនិងរថយន្តធំ២លើក, រថយន្តតូច និងកង់១លើកស្លាប់១នាក់ ។ ខេត្តដែលមានគ្រោះថ្នាក់ និងរងគ្រោះច្រើនខេត្តកំពង់ចាម១លើក ស្លាប់១នាក់ និងខេត្តកំពង់ធំ២លើក របួស២នាក់៕