រាជធានីភ្នំពេញ៖សង្ឃដែលបង្ហោះរូបភាព អាសអាភាស និងសម្ញែងលុយដុល្លារធ្វើឲ្យផ្អើលពេញ Facebook និងរងការរិះគន់យ៉ាងចាស់ដៃនាពេលកន្លងមកនោះ បានចេញមុខទទួលកំហុស និងត្រៀមលាចាកសិក្ខាបទ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។
យោងតាមទំព័រហ្វេសប៊ុក របស់សាលាគណរាជធានីភ្នំពេញបញ្ជាក់ថា « សូមទូលថ្វាយ ប្រគេន និងជម្រាបជូនថា រឿងរ៉ាវដែលទាក់និងភិក្ខុ វ៉ា ស៊ីណាន បានបង្ហោះរូបភាពមិនគប្បី និងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សាធារណជន និងប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ពេលនេះសាលាគណរាជធានីភ្នំពេញ បានឲ្យភិក្ខុអង្គនេះលាចាកដិក្ខាបទ(សឹក)នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះហើយ»។
សាលាគណរាជធានីភ្នំពេញបានស្នើសុំទៅព្រះករុណាម្ចាស់គ្រប់អង្គ និងសាធារណជនព្រះមេត្តា និងមេត្តាជ្រាប ហើយដើម្បីរក្សាកិត្តិយសព្រះពុទ្ធសាសនា សូមកុំយករូបភាព ទាំងនេះធ្វើជាកម្មវត្ថុទៀត រឿងនេះគ្រាន់តែជារឿង របស់បុគ្គលតែប៉ុណ្ណោះ៕