ករណី​ស្រុត​ផ្ទះ​នៅ​សង្កាត់​ព្រែកលៀប​ទាមទារ​សំណង​២៥​ម៉ឺន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ម្ចាស់ផ្ទះ​ដែល​ស្រុត​ចូលក្នុង​ទឹក​បឹង​នៅ​ចំណុច​ផ្ទះ​លេខ​៤៥ ( ភោជនីយដ្ឋាន​បឹង​សំរោង ) ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នោះ កាលពី​ម្សិលមិញ បានដាក់​ប្តឹង​ម្ចាស់​ដី​ដែល​បង្ក​ឲ្យ​ខូចខាត ដោយ​ទាមទារ​សំណង​ខូចខាត​រហូតដល់ ២៥​ម៉ឺន​ដុល្លារ​ឯណោះ​។​
​សូមជម្រាបថា ក្រោយ​ហេតុការណ៍​បាក់ស្រុត​ផ្ទះ​នេះ អ្នកម៉ៅការ​ចាក់ដី​បាន​រត់គេចខ្លួន​បាត់​មិន​ព្រម​ចូលមក​ទទួលខុសត្រូវ​នោះទេ ខណដែល​ក្រុម​អាជ្ញាធរ​ខណ្ឌ​បាន យក​គ្រឿងចក្រ​របស់​អ្នកបង្ក​មក​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​គ្នា​ជាមួយ​គ្រួសារ​ជនរងគ្រោះ​៕

13524529_1771224046449302_6944097371629066978_n13510768_1771224039782636_2455276482554008177_n