សកម្មភាព​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​ពី​ក្រចេះ​កាត់​ខេត្ត​ត្បូងឃ្មុំ សមត្ថកិច្ច​មិន​បង្ក្រាប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2016 ក+ ក-

​ត្បូងឃ្មុំ​៖​ទាំង​ឡាន​សាំ​យ៉ុង ទាំង រ​ម៉ក ម៉ូតូ ដឹកឈើ របស់​មេ​ឈ្មួញ ឈើ បានធ្វើ​ចរាចរណ៍ ដោយ​រលូន ចេញពី​ខេត្ត ក្រចេះ តាម​កំណាត់​ផ្លូវ ជាតិ​លេខ ៧ ដែលមាន សមត្ថកិច្ច ចម្រុះ​គ្រប់ ស្ថាប័ន យាម​ប្រចាំការ​ផងដែរ តែ​មិនបាន​ចាត់ ការបង្ក្រាប​ទប់ស្កាត់​ប​ទ​ល្មើ​សទាំង នោះ​ទាល់ តែ​សោះ ជាពិសេស លោក ងី វិ​រៈ នាយ​រដ្ឋបាល​ព្រៃឈើ ប្រចាំខេត្ត​ត្បូងឃ្មុំ​នោះ​តែម្តង​។​
​បើតាម​ការ​អោយដឹងរ​បស់​ប្រជាពលរដ្ឋ​ដែល​នៅតាម​តំបន់​នោះបាន​ប្រាប់​អោយដឹងថា ក្បួន​ឡាន​ដឹកឈើ​ដុះ​ស្លែ ខាងលើ មិន​ម៉ែន​ទើបតែ កើតមានឡើង​ពេល​ថ្មីៗ​នោះទេ ពោលគឺ​កើត មាន​តាំងពី​យូ​យា​ណាស់​មកហើយ ដោយ គិត ចាប់ពី​រាត្រី​ម៉ោង ១០ ទៅ ម៉ោង ៣ ទាបភ្លឺ​តែងតែមាន ក្បួន​ឡាន​ដឹកឈើ រួមមាន​ទាំង ឡាន ឈើ​ជន្លុង​យ៉ាងច្រើន​ផងដែរ​នោះ គឺ ចាប់ពី ៧ ទៅ ១០ គ្រឿងក្នុង​មួយក្រុម បន្ត​បណ្តាក់​គ្នា​ទាំង​ខ្សែរៗ ឆ្លងកាត់​តាម​ស្នាក់ ការ និង ស្ថាប័ន​ជំនាញ រដ្ឋបាល​ព្រៃឈើ​ចាប់ ពី ទឹកដី​ស្រុក​មេមត់​រហូតដល់​ស្រុក​ពញាក្រែក និង ស្រុក​ត្បូងឃ្មុំ តាម​ឃុំ អ​ញ្ចើ​ម ឆ្ពោះទៅ​ស្រុក អូ​រាំង​ឪ ឬ​ចេញ​តាម​ច្រក់របៀង តូចធំ ដោយ​មិន​ខ្លាចរអា សមត្ថកិច្ច​ប​ន្ដិ​ត​សោះឡើយ​។​ព្រោះ​ពួកគេ​បាន​បង់​ទៅអោយ មន្ត្រី​ដែល​យាម​ប្រចាំការ​នៅតាម ទីតាំង ត្រួ​ល​ពិនិត្យ​អស់​ទៅហើយ​។​
​លើសពីនេះ​ទៀត ប្រជា​ពល រដ្ឋ ដែល​ឃើញ​ហេតុ ការ​នេះ​បាន​រិះគន់ថា មន្ត្រី ជំនាញ​រដ្ឋបាល​ព្រៃឈើ បានទទួល​កញ្ចប់​ខ្មៅ ពី​ពួក​ឈ្មួញ​បំផ្លាញ​ជាតិ​នោះ​អស់ហើយ​ទើប ពួក​មន្ត្រី​ទាំងនោះ ដេក​មិន​ព្រម ងើប​មក​ធ្វើការ​បង្ក្រាប​សោះ តែបើ​បង្ក្រាប​វិញ​នោះ គឺ​ចាប់​បានតែ ឈើ​ទេ​មិនដែល​ចាប់បាន​ម្ចាស់​ឈើ​ឡើយ​៕59d99f4a-1387-4ee6-821c-c26860ef621a394f299e-fad6-4ba1-8f08-39c8e8e2350d9863405c-2a9a-4ee8-ad47-0c583246b5fc

2b557028-e033-4e96-83b8-5a04bfd52b20