កញ្ញា ធី សុវណ្ណ​ថា ដាក់ពាក្យ​ប្តឹង​ម្ចាស់ Facebook ២​នាក់​ពីបទ​បរិហារកេរ្តិ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កញ្ញា ធី សុវណ្ណ​ថា តារា​ហ្វេ​ស​ប៊ុ​ក និង​ជា​អតីត​អ្នកគាំទ្រ​បក្សប្រឆាំង​យ៉ាង​ងុបងុល​នោះ បានដាក់​ពាក្យបណ្តឹង ម្ចាស់ Facebook ចំនួន​២​នាក់ ពីបទ​បរិហារកេរ្តិ៍ ទាក់ទង​សកម្មភាព​នៅ​វេទិកាសាធារណៈ​របស់​នា​ង នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ នាពេល​កន្លងទៅ ហើយ​ប្រជាពលរដ្ឋ​ចូលរួម​វេទិកា​នោះ​ប្រមាណ​ជិត​១០០០​នាក់ បាន​ស្រែកថា ពួកគាត់​ឈប់​បោះឆ្នោត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ទៀតហើយ ។​
​គួរ​បញ្ជាក់ថា ម្ចាស់ Facebook ដែល​រង​ការប្តឹង​នោះ​គឺ​ទី​១/ ម្ចាស់​គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ និង ទី​២/ ប្តឹង​ម្ចាស់ Facebook ឈ្មោះ អូន វ៉ាន់​សាក់ ដែល​គេ​មើលឃើញថា ជា​អ្នកគាំទ្រ​បក្សប្រឆាំង​។​
​យោងតាម​ពាក្យបណ្តឹង​របស់ កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់ថា ម្ចាស់ Facebook ទាំងពីរ​នាក់ បាន​បង្ហោះ​អត្ត​បទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ មកលើ​រូបនាង ដោយ​ផ្ទុយទៅនឹង​សកម្មភាព​ដែល​នាង​បានធ្វើ នៅក្នុង​វេទិកាសាធារណៈ​កន្លងមកនេះ​។ កញ្ញា ធី សុវណ្ណ​ថា បានស្នើ​ឲ្យ​ព្រះរាជ​អារ​ជ្ញា ចាត់ការ​ទៅលើ​ម្ចាស់​គណនេយ្យ Facebook ទាំងពីរ​នាក់​តាមផ្លូវ​ច្បាប់​៕

fn-2016-06-24-09-58-12-5

fn-2016-06-24-09-57-54-1

fn-2016-06-24-09-57-54-0