ស្លាប់​២​នាក់ របួសធ្ងន់​ស្រាល​១២​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៥​នាក់ (​ប្រុស​) និង​របួសស្រាល​៧​នាក់ (​ស្រី​៣​នាក់​)​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចេ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​, ប្រជែង​៣​លើក (​ស្លាប់​២​នាក់​) , បត់​គ្រោះថ្នាក់​១​លើក , មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​២​នាក់​), ងងុយដេក​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ (​យប់​៦​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៤៩៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៩៦៧​គ្រឿង និង​ពិន័យ​សរុប​១,៥២៨​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6