បុរស​ម្នាក់​ត្រូវគេ​សម្លាប់​យក​សព​ទៅ​បោះចោល​នៅតាម​ប្រឡាយទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2016 ក+ ក-

​ខេត្តកំពង់ធំ​៖​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ វាយ​សម្លាប់ ហើយ​សាកសព​ទៅ​បោះចោល​នៅតាម​ប្រឡាយទឹក និង ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅក្នុង​លូ​ប្រឡាយទឹក ត្រង់ចំណុច​ទួល​ជ្រៃ​ខាងលិច ភូមិ​កែ​រ៉ង​ចំងាយ ប្រមាណ​ប្រហែល​២​គីឡូម៉ែត្រ ពី​ភូមិ​ដេ​ល​ស្ថិតនៅ ឃុំ​ឈើទាល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​រសៀល​ម្សិលមិញ​។​
​នៅលើ​សាកសព​មាន ស្នាមរបួស​លើ​ផ្ទៃមុខ រយៈ​ច្រមុះ​ប្រវែង​មួយ​សង់ទីម៉ែត្រ​ជំរៅ​៥​សង់ទីម៉ែត្រ រយះ​ត្រចៀក​ខាងឆ្វេង​ប្រវែង​៣​សង់ទីម៉ែត្រ របួស​ក្បាល​ផ្នែក​ខាងក្រោយ​ប្រវែង​១០​សង់ទីម៉ែត្រ រយះ​ចង្កា​ប្រវែង​៩​សង់ទីម៉ែត្រ ជំរៅ ១​សង់ទីម៉ែត្រ រយះ​បបូរមាត់​ខាងលើ​ផ្នែក​ខាងឆ្វេង​ប្រវែង​២​សង់ទីម៉ែត្រ និង​រយះ​ចិញ្ចើម​លើ​ផ្នែក​ខាងឆ្វេង​៣​សង់ទីម៉ែត្រ ជំរៅ​១​សង់ទីម៉ែត្រ ។​
​ជនរងគ្រោះ ឈ្មោះ សុខ ភក្តី អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ មាន​ប្រពន្ធ​ឈ្មោះ ឡុង សោភា អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​៕

fn-2016-06-26-06-17-14-3fn-2016-06-26-06-17-13-1