ដោយ ៖ សុផល
បាត់ដំបង៖ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅថ្ងៃទី២៧ ខែមិថុនានេះបានរិះគន់ខ្លាំងៗដល់ម្ចាស់ក្លឹបខារ៉ាអូខេហង្សមាសហាក់លាក់បាំងការពិតមិនទទួលខុសត្រូវចំពោះកូនចៅ បន្ទាប់ពីបានដឹងថាស្ត្រីជាអ្នកអនាម័យក្នុងក្លឹបរបស់ខ្លួនបានស្លាប់ហើយប្រញាប់ប្រញ៉ាល់ដឹកចេញយកមកតម្កល់ទុកនៅក្នុងវត្តដំរីស រួចរាយការណ៍អោយសមត្ថកិច្ចជំនាញដើម្បីពិនិត្យសាកសពដែលទង្វើនេះខុសឆ្គងនិងលក្ខណះបច្ចេកទេសជំនាញ។
ប្រភពដដែលបន្តរថា: ជាធម្មតានៅពេលមានហេតុការណ៍ដូចគ្នាម្តងៗសមត្ថកិច្ចជំនាញសូម្បីតែអ្នកសារពត៌មានក៍មិនអនុញ្ញាតិអោយចូលផងក្រែងប៉ះពាល់ឬបាត់ភស្តុតាងដែលនៅសេសសល់ ប៉ុន្តែរឿងនេះបែរជាត្រូវគេចល័តសាកសពចេញក្នុងចម្ងាយផ្លូវជិត២គីឡូម៉ែត្រ។
ករណីស្ត្រីដេកស្លាប់ខាងលើកើតឡើងនៅវេលាម៉ោង៤:២០នាទីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នៅក្នុងក្លឹបខារ៉ាអូខេ ហង្សមាសឋិតក្នុងក្រុមទី៤២ ភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង។ សាកសពមានឈ្មោះគួន ណិ ហៅនី អាយុ៤២ឆ្នាំមានស្រុកកំណើតស្រុកពួក ខេត្តសៀមេាប ឆ្លងតាមការធ្វើកោសល្យវិច្ច័យ ស្ត្រីខាងលើស្លាប់ដោយសារជម្ងឺផ្ទាល់ខ្លួន រីឯម្ខាស់ក្លឹបខារ៉ាអូខេហង្សមាសខាងលើនេះត្រូវបានគេស្គាល់ឈ្មោះប្រាក់ ធី ជាមន្ត្រីស្នងការនគរបាលខេត្តបាត់ដំបង៕