ផ្ទុះ​អំពើហិង្សា​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​បណ្តាល​បុរស​ម្នាក់​រងរបួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​យុវជន​៣​នាក់​ត្រូវបាន​ប្រធាន​មណ្ឌល​ព្រៃ​ស្ពឺ​នាំទៅ​ប៉ុស្តិ៍​ចោមចៅ​ក្រោយពី​ព្រួត​គ្នា​វៃ​បុរស​ម្នាក់​អោយ​រងរបួស​យ៉ាងដំណំ​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែន​ជ័យ ហៅថា​មណ្ឌល​ព្រៃ​ស្ពឺ​ដែលមាន​ទីតាំង​ក្នុងភូមិ​ស្រែ​ជំរើស​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្នុង​ហេតុការណ៍​នោះ​ផងដែរ​ក្រុម​បង្ក​មាន​គ្នា​៣​នាក់ ទី​១​ឈ្មោះ ផេង សុខ​វិសាល អាយុ​១៦​ឆ្នាំ ទើប​ចូលក្នុង​មណ្ឌល​នេះ​បាន​៣​ខែ ទី​២​ឈ្មោះ ពេជ្រ សុរ៉ា​លីន អាយុ​១៧ ទើប​ចូលក្នុង​មណ្ឌល​នេះ​បាន​៤​ខែ ទី​៣​ឈ្មោះ ប៉ែន សីហា អាយុ​២៣​ឆ្នាំ ចូល​មណ្ឌល​នេះ​ទើបតែ​បាន​២​ខែ​កន្លះ ហើយ​មាន​តួនាទី​ជា​ប្រធាន​បន្ទប់​(​ជា​អ្នក​វៃ​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ពៅ នុប អាយុ​៣២​ឆ្នាំ ចូលក្នុង​មណ្ឌល​នេះ​បាន​៥​ខែ​។​
​តាម​ការរៀបរាប់​ពី​ឈ្មោះ​ប៉ែន សីហា បានអោយដឹងថា រូបគាត់​ជា​ប្រធាន​បន្ទប់​ដោយបាន​ឃើញ​កូនក្រុម​របស់គាត់​ធ្វើ​ខុស​វិន័យ ក៏បាន​ទៅយក​ដំបង​ថា​ទៅ​វៃ​គូទ​ទេ តែ​ត្រូវបាន ពៅ នុប ទាញ​ដំបង​ក៏​ប្រតាយប្រតប​គ្នា​ឃើញ​ដូច្នោះ​បក្ខពួក​របស់​ប៉ែន សីហា ក៏​ចូល​ព្រួត​គ្នា​វៃ​តែម្តង​។ ក្រោយពី​កើតហេតុ​ប្រធាន​មណ្ឌល​ព្រៃ​ស្ពឺ​បាន​នាំខ្លួន​ជនបង្ក​ទាំង​៣​នាក់​ទៅ​ប៉ុស្តិ៍​សង្កាត់​ចោមចៅ​ដើម្បី​អោយជួយ​ដោះស្រាយ​។​
​សូមបញ្ជាក់​ផង​ដែលថា​: នៅក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​កំពុងតែ​ស្ថិតក្នុង​ការគ្រប់គ្រង​មិនបាន​ល្អ​ទេ ដោយ​ស្ថានភាព​របង​ព័ទ្ធជុំវិញ​មណ្ឌល មាន​កម្ពស់​ទាប ងាយស្រួល​ពួកគេ​លួច​លោត​ផ្លោះ​របង​រត់ចេញ​ក្រៅ​។ មួយវិញទៀត គ្មាន អ្នក​ជំ​ហ៊រ​ការពារ​ច្បាស់លាស់ និង​មាន​កម្លាំង​តិច​៕

88cd732b-f98c-48ed-bffe-b23b9ba8834013569899_1732890243616205_1451146743_o13549072_1732890256949537_1677594788_o13551110_1732890246949538_1675001842_n