សម្ភព​វ​ឌ្ឃ​នៈ​វេជ្ជបណ្ឌិត វះកាត់​ស្ត្រី​ឆ្លងទន្លេ​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 June, 2016 ក+ ក-

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​​ខ​ណៈ​ពេលដែល​ឆ្លងទន្លេ​នៅក្នុង​គ្លីនិក​សម្ភព​វ​ឌ្ឃ​នះ​ដែលមាន​ទីតាំងនៅ​បណ្តោយ​ផ្លូវ​៧០​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ ត្រូវបាន​លោក​វេជ្ជ​ធ្វើការ​វះកាត់​ខុស​បច្ចេកទេស​បណ្តាលអោយ​ធ្លាក់ឈាម​ជាច្រើន​បណ្តាលអោយ​ស្លាប់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​។​
​បើ​យោងតាម​ប្រភពព័ត៌មាន​ច្បាស់ការ​បានអោយដឹងថា​ស្ត្រី​ខាងលើនេះ​ក៏​ធ្លាប់បាន​លោក​វេជ្ជបណ្ឌិត​វ​ឌ្ឃ​នះ​បាន​សំរាល​កូនច្បង​ប្រុស​ជា​កូន​ដំបូង​ម្តង​រួចមក​ហើយដោយ​ទទួលបាន​ជោគជ័យ​ដោយមាន​ទំនុកចិត្ត​ទៅលើ​វេជ្ជបណ្ឌិត​ខាងលើ​ ​ទើប​គាត់​សំរេចចិត្ត​មក​សំរាល​កូនស្រី​ពៅ​របស់គាត់​ម្តងទៀត​ដោយមាន​ការធ្វេសប្រហែស​ ​ទើប​បណ្តាលអោយ​គាត់​ធ្លាក់ឈាម​ជាច្រើន ខ​ណៈ​ពេល​វេជ្ជបណ្ឌិត​ និង​ជា​ម្ចាស់​គ្លិ​និក​វ​ឌ្យ​នះ​ឃើញ​ស្ថានភាព​ដូច្នេះ​ក៏​បញ្ជូន​ស្ត្រី​ខាងលើ​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មះ​ ពេល​ដល់​ពេទ្យ វេ​ជ្ជ​បណ្ឌិត​មន្ទីរពេទ្យ​ព្រះ​កុស​មះ​ជំនាញ​ខាង​វះកាត់​បាន​គ្រវីក្បាល ​ហើយក៏​បាន​ប្រាប់ថា ​គ្មាន​សង្ឃឹម​ទេ ជនរងគ្រោះ​អាច​នឹង​ស្លាប់​​មុនពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​ម្លេះ​។ ហើយ​ក៏បាន​រួសរាន់​យក​សព​ស្ត្រី​ខាងលើ​ទៅ​តំកល់​នៅ​វត្ត​ស្រះចក​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​សព​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ សៀក ស៊ី​ណេ​ត អាយុ​៣២​ឆ្នាំមាន​កូនប្រុស​២​នាក់ និងបានសម្រាលកូនស្រី​ចុងក្រោយ ស្នាក់​នៅមុខ​ពេទ្យ​កាល់​ម៉ែត្រ​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​៕

13517727_1732913226947240_52369744_o13548713_1732913216947241_1141749912_o13569859_1732913140280582_1106481728_o13555830_1732913236947239_1823677970_o