រាជធានីភ្នំពេញ៖នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៤លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ (ប្រុស) រងរបួសធ្ងន់ ៣នាក់ (ប្រុស៣) និងរបួសស្រាល ១នាក់ (ប្រុស)។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ៦គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក, ស្រវឹង ១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ (យប់៣នាក់)។
ដោយឡែកគ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ២លើក ផ្លូវខេត្ត, ផ្លូវលំ ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក, រថយន្តធំ ១លើក។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ត្បូងឃ្មុំ ៥លើក ស្លាប់ ១នាក់ និងរាជធានីភ្នំពេញ ១លើក របួស២នាក់។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២.២៣៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,០៦៤គ្រឿង និងពិន័យសរុប ១.១៦៩ គ្រឿង៕