ផ្តន្ទាទោស​អ្នកកាសែត​ម្នាក់​ដាក់គុគ​២៥​ឆ្នាំ​ករណី​ជួញដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក លីម ម៉េង ប្រធាន​សាខា​ភ្នំពេញ កាសែត​តា​ព្រហ្ម​មុខ​បួន ត្រូវបាន សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​អ្នកកាសែត​តា​ព្រហ្ម​មុខ​បួន​ម្នាក់ ឈ្មោះ លីម ម៉េង ក្នុង​រយៈពេល​២៥​ឆ្នាំ និង​ពិន័យ​៥០​លាន​រៀល​ចូល​ថវិការដ្ឋ រឿង​ជួញដូរ គ្រឿងញៀន​កន្លះ​គីឡូក្រាម ។ ប៉ុន្តែ​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹងទៅ​សាលាឧទ្ធរណ៍​។​
​សូមជម្រាបថា ឈ្មោះ លីន ម៉េង អាយុ​៣៣​ឆ្នាំ មុខរបរ​ប្រធាន​សាខា ភ្នំពេញ​កាសែត តា​ព្រហ្ម​មុខ​បួន ត្រូវបាន​នគរបាល​ខ​ណ្ឌ​មានជ័យ សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់ ស្ទឹងមានជ័យ​ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ ភូមិ​មានជ័យ​មួយ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ដកហូត បាន​គ្រឿងញៀន​មួយកញ្ចប់​ធំ ទម្ងន់​កន្លះ​គីឡូក្រាម​៕

soksan1652