ខេត្តបន្ទាយមានជ័យ៖ស្ត្រីវ័យចំណាស់ម្នាក់និងក្រុមគ្រួសារជាប់រវល់ចេញទៅដើរលេងនៅក្រៅឱកាសល្អស្រាប់តែចោរចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្តិអស់ជាច្រើនមានលុយបាទ១០.០០០បាទនិងមាស៦ដំឡឹង៧ជីរួចគេចបាត់ដោយសុវត្តិភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថបានឲ្យដឹងថាម្ចាស់ផ្ទះដែលជាជនរងគ្រោះមានឈ្មោះ យ៉ាន គីម ហួន ភេទស្រីអាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថាមុនពេលកើតហេតុនោះក្រុមគ្រួសារស្ត្រីរងគ្រោះបានចេញទៅដើរលេងឆ្ងាយពីផ្ទះបាត់អស់ពុំមានអ្នកណានៅចាំផ្ទះឡើយដោយឱកាសល្អនោះចោរក៏ចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិបានលុយបាទ១០.០០០បាទ និងមាស៦ដំឡឹង៧ជីរួចគេចខ្លួនបាត់។
ពេលម្ចាស់ផ្ទះត្រឡប់មកពីធ្វើការវិញទើបដឹងបាត់ទ្រព្យសម្បត្តិនៅក្នុងផ្ទះបានរត់ទៅដាក់ពាក្យ ប្តឹងនៅកងរាជអាវុធហត្ថស្រុកម៉ាឡៃឲ្យជួយធ្វអន្តរាគមន៍។ក្រោយពីបានទទួលពាក្យបណ្តឹងហើយកំលាំងអាវុធហត្ថកំពុងស្រាវជ្រាវនិងស្វែងរកបាប់ជនដៃយកមកដាក់ឲ្យទាល់តែបាន៕