រថយន្ត​ដឹក​កម្មករ​បែក​កង់​ក្រឡាប់​របួស​៩​នាក់​នៅ​ស្រុក​សំរោង​ទង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​រថយន្ត​តួ​រី​សដឹក​ម្មករ​-​កម្មការិនី​មួយគ្រឿង​បែក​កង់​ក្រោយ​ខាង​ធ្វេ​ង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ញើ​កង់​របួស​កម្មករ​ចំនួន​៩​នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​លើផ្លូវ​លេខ​៤៤ km២០-២១ ភូមិ​អូរ​នាង​ហ៊ីង ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​នេះ​ម៉ាក Hyundai (​តួ​រី​ស​) ពាក់​ស្លាក​លេខ ភ្នំពេញ 2F.7474 ដឹក​កម្មករ​រោងចក្រ​ចំនួន​២៨​នាក់ ធ្វើដំណើ​ពី​លិចទៅ​កើត ដល់​ចំណុច ខាងលើ បាន​បែក​កង់​រថយន្ត ខាងក្រោយ ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​ក្រឡាប់ ហើយ​របួស​សរុប​០៩​នាក់ ស្រី​០៨​នាក់​។​
​ក្រោយពេល​កើតហេតុ អ្នករងរបួស​៩​នាក់​(​ស្រី​៨​នាក់ ប្រុស​ម្នាក់​) ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ។​
​លោក ចឹក បូ​រិន្ទ ប្រធាន​មន្ទីរ​ការងារ​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា រាល់​ការចំណាយ​ក្នុងការ​ព្យាបាល គឺ​ខាង​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់​ថា​(​ប​សស​)​ជា​ឣ្ន​ក​រ៉ាប់រង​ទាំងស្រុង​៕

c48ec337-9271-4d4d-88c7-09b87567b78c8df433a0-d966-48dd-aad6-2c31d2389762