ស្លាប់៤នាក់ របួស១៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៩​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រងរបួស​ធ្ងន់​៧​នាក់ និង​របួសស្រាល​៩​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​គនរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​នេះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន ៣,១៩៨​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,៤៥៥​គ្រឿង និង​ពិន័យ​សរុប ១,៧៤៣ គ្រឿង​។​
​ដោយឡែក​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​គនរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បា​នប​ញ​ញ្ជា​ក់ថា នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កើតមានឡើង​ចំនួន ២៤៩​លើក ស្លាប់​មនុស្ស​១០៥​នាក់ រងរបួស​ធ្ងន់ ២៤៥​នាក់ និង​របួសស្រាល​១២៥​នាក់​។
​ប្រភព​បញ្ជាក់ថា បើ​ធ្វើការ​ប្រៀបធៀប ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​បាន​ធ្លាក់ចុះ​៣៧​ករណី អ្នកស្លាប់​ថយចុះ​២៣​នាក់ ខណៈដែល​អ្នករបួសធ្ងន់​ថយចុះ​២៤​នាក់ និង​អ្នករបួស​ស្រាល​ថយចុះ ១១៣​នាក់ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ​គឺ ការបើកបរ​ដោយ​ល្បឿន​លឿន មិន​ប្រកាន់​ស្តាំ ប្រជែង​គ្រោះថ្នាក់ មិន​គោរព​សិទ្ធិ ស្រវឹង បទ​គ្រោះថ្នាក់ ងងុយដេក កត្តា​យានយន្ត និង​កក្តា​អ​កាស​ធាតុ​៕

index