ពលរដ្ឋ​ខ្មែរ​៤​នាក់​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួនចោទថា​ចូល​កាប់​ឈើ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ទាហាន​ថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​នាក់​សង្ស័យ ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​តំប ន់​ឧទ្យាន​ជាតិ​ថៃ ។​ប៉ុន្តែ​ពលរដ្ឋ​មួយចំនួនទៀត​បាន​រត់​គេចខ្លួន​ខណ​:​ពេល​ទាហាន​ថៃ​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នោះ​។​
​ប្រភព​ព័​ត៍​មាន​ពី​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បានអោយដឹងថា​ថ្ងៃទី​១​កក្កដា​ថា​:​នៅមុន​កិច្ចប្រតិបត្តិការ​នេះ​គឺ​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៦​ម៉ោង​១០​ព្រឹក កំលាំង​ជំនាញ​ស៊ើបការណ៍​និង​មេព្រៃ​បានទទួល​ដំណឹង​ថា​មាន​ប្រជាពលរដ្ឋ​ស៊ីវិល​៤-១០​នាក់​ចូល​ទៅរក​វ​ល្លិ៍​និង​ដក​ផ្សិត​ជាដើម​។​
​តែ​ក៏មាន​មនុស្ស​មួយក្រុម​ទៀត​មាន​គ្នា​ជាង​៣០​នាក់​បាននិងកំពុង​ស្ពាយ​ឈើ​គ្រញូង​ចុះ​ពី​ជួរ​ភ្នំ វ៉ាំ​ង​ក្រាក់​ថៈ នៅ​ចំ​កណ្តាល​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា​ស្ថិត​ក្នុងភូមិ​៨ ឃុំ​ណង​ម៉ាក​ហ្វា​យ​ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន​ខេត្ត​ស្រះកែវ ។​
​ពេលនោះ​កម្លាំង​មេព្រៃ​ប្រចាំ​តំបន់​ហ៊ួ​យ​ឆាន់​បាន​សហការ​ជាមួយ​ក្រុម​អភិរក្ស​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា កំលាំង​កងទ័ព​និង​ក្រុម​តម្រួត​(​នគរបាល​)​ថៃ រាប់សិប​នាក់ បានចេញ​ទៅកាន់​គោលដៅ​ខាងលើ រួច​ឡោមព័ទ្ធ ក៏​បានឃើញ​មនុស្ស​ជាច្រើន​នាក់​បន្តកន្ទុយ​គ្នា​កំពុង​ស្ពាយ​ឈើ​គ្រញូង​ចុះ​ពី​តំបន់ភ្នំ​មែន ។​
​ប្រភព​បន្តថា​៖​ឃើញ​កំលាំងចំរុះ​ភ្លាម អ្នក​លី​ស្ពាយ​ឈើ​បាន​ធ្វើជា​សញ្ញា​អោយ​បក្ខពួក​ទំលាក់​ឈើ​ចោល​រួច​រត់គេចខ្លួន​យកតែ​ព្រះ​អា​យ៉ូ​ស​។​
​កម្លាំងចម្រុះ​បាន​រឹបអូស​ឈើ​គ្រញូង​បាន​ចំនួន​៥០​ដុំ​និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កម្មករ​ខ្មែរ​។​រីឯ​មេក្លោង​ជា​ជនជាតិ​ថៃ​បាន​ដឹកនាំ​កំលាំង​ចូលទៅ​កាប់​ឈើ​ទី​នោះបាន​គេចខ្លួនបាត់​។​
​តម្រួត​ថៃ​ត្រូវគេ​ស្រង់​សំដី​ដូចដែល​និយាយថា​:​កម្មករ​ខ្មែរ​ទាំង​៤​នាក់​នោះ​មានឈ្មោះ ១ -​សឿ ហ៊ុំ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ។​២ -​គុណ ផា​កុល ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ។​៣ -​ហេន សំអាត​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៤ -​រ៉េត បោយ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ។ ពួកគេ​បាន​ប្រាប់ថា ៖​ពួកគេ​មាន​គ្នា​ប្រមាណ​៣០​នាក់​ដោយ​បែង​ចែកជា​ពីរ​ក្រុម គឺ​ក្រុមទី​១ ជា​អ្នក​ចូលទៅ​កាប់​និង​ជ្រៀក ឯ​ក្រុមទី​២​គឺជា​អ្នក​ស្ពាយ​ចុះ​ពី​ភ្នំ ។​
​ហើយ​ពួកគេ​ត្រូវ​មេ​ឈ្មួញ​ថៃ​ជួល​អោយ​ស្ពាយ​ឈើ​នេះ​ចេញពី​តំបន់​ឧទ្យាន​ថាប់​ឡាន​ក្នុង​ខេត្ត​ប្រា​ជីន​បុរី ឯណោះ ដោយ​ដើរកាត់​ព្រៃ​ចេញទៅ​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា​ខេត្ត​ស្រះកែវ​ហើយ​ចុះ​ពី​ភ្នំ​វ៉ាំ​ង​ក្រា​ក់ថាៈ​ទើប​មាន​រថយន្ត​មក​ចាំ​ដឹក​នៅ​ទីនោះ ៕

26b58bbd-a594-4a21-8d3f-ed8446805eed25ae5d15-775d-41c4-a64c-d6b48b158b2b