ខេត្តបាត់ដំបង៖បុរសម្នាក់បានជាន់មីនស្គរផ្ទុះដាច់ជើងម្ខាង ខណៈដែលដើរជីកទំពាំង និងដាក់អន្ទាក់សត្វតាមព្រៃនៅព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភ្នំណាំសាប ស្ថិតក្នុងភូមិ អូរត្រាវជូ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ឈឿន គឹមហុង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបាន ដើរទៅដាក់អន្ទាក់សត្វតាមព្រៃក្បែរព្រំដែនកម្ពជាថៃក្រោយមក ក៏បានជាន់មីនស្គរ ដាច់ជើងឆ្វេងតែម្តង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាញ់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យEmergency ទីរួមខេត្តបាត់ដំបង៕