ខេត្តមណ្ឌលគិរី៖កំលាំងសមត្តកិច្ចចម្រុះនឹងជំនាញរដ្ឋបាលព្រៃឈើស្រុកកែវសីមាចុះពិនិត្យផ្ទះ មេឈ្មួញឈើមួយកន្លែងស្ថិតនៅតាមបណ្ដោយដងផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រ១៣៥ ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ការចុះពិនិត្យនេះធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២១០៦។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកថា នៅចំណុចផ្ទះលោក សួស វ៉ូរ៉ា ហៅយ៉ាំងមន្ទ្រីប៉ូលិសអធិការស្រុកកែវសីមាមានការដឹកឈើប្រណីតតាមរថយន្តឡង់គ្រីស័រ កាមរីស្វិតកាមរីហើមចូលក្នុងបរិវេណផ្ទះខាងលើជាច្រើនគ្រឿង ។ ទន្ទឹមនោះក្រុមសារព័ត៌មាននៅខេត្តមណ្ឌលគីរីបានរាយការណ៍បន្តទៅលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈស្រុកកែវសីមានៅពេលនោះលោក ជុយ សុឃាង ក៏ខលទូរស័ព្ទប្រាប់ថាចូលលោកអ្នកសាព័ត៌មានថតយករូបភាពឲ្យបានហើយរាយការណ៍ឲ្យច្បាស់មកខ្ញុំបញ្ជាកំលាំងចុះទៅក្រោយបន្តិច ក៏ភ្នាក់ងារយើងបានថតយករូបភាពពីក្រៅរបង រថយន្តដឹកឈើមួយគ្រឿងនៅក្នុងផ្ទះលោកប៉ូលិសនោះ។ ភ្លាមនោះស្រាបតែលោកប៉ូលិសនោះគាត់ឃើញហេតុការណ៍ដឹងថា អ្នកកាសែតថត ក៏នាំគ្នាប្រមាណ៧នាក់មកព័ទ្ធឡានអ្នកកាសែតរួចចាប់ក្របួចកអាវ និងប្រើភាសាខ្លាំងៗថា បើលោកឯងចង់បានលុយ ចូលសុំទៅខ្ញុំឲ្យតែបើមកថតចឹងឲ្យ ពេលនោះក្រុមមេញឈ្មួញនោះមានគ្នា៧នាក់ក៏ចាប់យកទូរស័ព្ទទៅលុបរូបភាពឯកសាអស់គ្មានសល់និងគំរាមមិនឲ្យទៅណាក្រោយរយៈពេលមួយម៉ោងទើបពួកគេទាំងនោះថយចេញចូលទៅក្នុងផ្ទះដើម្បីជម្លៀសឈើចេញ ។
សូមជំរាបផងដែថា ផ្ទះមេឈ្មួញខាងលើនេះកាលពីមួយឆ្នាំមុនធ្លាប់មានដីកាឆែកឆេរមួយដងមកហើយ ៕
សមត្ថកិច្ចចម្រុះចុះឆែកឆេរផ្ទះមេឈ្មួញឈើមួកន្លែងនៅស្រុកកែវសីមា