សម​ត្ត​កិច្ច​និង​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត នៅតែ​ឃុបឃិត​ឲ្យ​បទល្មើស​កើតឡើង​ដូច​មុន​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2016 ក+ ក-

​កំពត​៖​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឈូក ខេត្តកំពត បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តកំពង់ស្ពឺ ចូល​ខេត្ត​មក​ខេត្តកំពត​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។
​បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​សកម្មភាព​ដឹកឈើ​តាម​រថយន្ត តាម​រ៉ឺម៉ក និង​តាម​ម៉ូតូ ចេញពី​ខេត្ត​កំ​ស្ពឺ ចូល​ខេត្តកំពត រាលដាល​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ពួកគេ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅតាម​ដងផ្លូវ​ពី​ខេត្ត​ពី​ខេត្ត​កំពង​ស្ពឺ មកដល់​ខេត្តកំពត មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ របស់​សមត្ថកិច្ច​ជាច្រើន​កន្លែង​ដូចជា រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន កងរាជអាវុធហត្ថ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​តែងតែ​មើលរំលង​បទល្មើស​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង រថយន្ត​កែច្នៃ រ៉ឺម៉ក ម៉ូតូ​ជាដើម ដោយសារតែ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ជាពិសេស​លោក កង គឹម លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត កំពត ត្រូវបាន​គេ​ដឹងថា ជា​នៅ​ពីក្រោយ​ខ្នង ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ទ្វេភាគី​តន់​ហន់​និង​ច្រក​អន្តជាតិ​ព្រែក​ចាក់​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក កង គឹម លី ទេនោះ​គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​បានឡើយ​។​
​សកម្មជន​ព្រៃឈើ​និង​មន្ត្រីរាជការ​រស់នៅ​តាម​ផ្លូវ​ជាប់​ព្រំដែន ខេត្តកំពត បាន​ឲ្យ​ដឹងថា​ចាប់ពី​ម៉ោង​១១​និង​៣០​នាទី យប់​ទៅដល់​ម៉ោង​៣​ទៀបភ្លឺ តែងតែមាន​ក្បួន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​ច្រក​ទាំង​ពីនេះ​យ៉ាង រលូន គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។​
​សមត្ថកិច្ច​ឈរជើង​លើផ្លូវ​ជាតិ​ចាប់ពី​ខេត្ត កំពង់ស្ពឺ​មកដល់​ខេត្តកំពត រហូតដល់ ស្រុក​កំពង់ត្រាច មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​នោះទេ ហើយ​សូម្បីតែ​តាម​ច្រករបៀង​និង​ច្រកព្រំដែន​មួយចំនួនទៀត ក៏មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពត តែងតែ​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ក្នុងនោះ លោក កង គឹម លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។​
​សារ​ព័ត​មាន​យើង បាន​ភ្ជាប់​ទូ​រស​ព្វ័​ទៅ លោក កង គឹម លី ដេ​ម្បី​សុំ​ការបំភ្លឺ ពាក់​ព​ន្ធ័​និង​ការចោទប្រកាន់ ខាងលើ តែ​ទូ​រស​ព្វ័​របស់លោក​មិនអាច​ទំនាក់ទំនង​បានទេ​។​ប្រជា​ពលរ​ដ្ធ​បាន និយាយថា បង្ក្រាប់​រថយន្ត​ដឹកឈើ​បាន​មួយគ្រឿង​នោះ​អោយ​សា​តែ​បាក់​ស្ពាន បាន​ខាង​សម​ត្ត​កិច្ច​និង​ជំនាញ​បង្ក្រាប់បាន បើ​មិន​បាក់​ស្ពាន មិនអាច​បង្ក្រាប​បានទេ​ព្រោះ​សម​ត្ត​កិច្ច​តាមផ្លូវ​ដេកលក់​អស់ហើយ​៕

87bba8dd-30b1-49da-ac10-619c40d92ae965b968cc-4ce2-4f71-9d48-6fa6846668345754ffb6-819d-485f-ae56-3e86c3d77b5dd8bc3b97-9bba-425e-beba-61ad941b8146