ស្លាប់២នាក់ របួស១២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​៧​លើក (​យប់​៥​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ (​ស្រី​១​នាក់​) រងរបួស​ធ្ងន់​៩​នាក់ (​ប្រុស​) និង​របួសស្រាល​៣​នាក់ (​ស្រី​១​នាក់​)​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។ របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿ​ម​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, ស្រវឹង​២​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​ប្រជែង​គ្រោះថ្នាក់​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៥៣២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១២៣៥​គ្រឿង និង​ពិន័យ​សរុប ១២៩៧​គ្រឿង​៕

index