សាលាឧទ្ធរណ៍បដិសេធចំពោះការស្នើសុំរបស់មេធាវីលោក កឹម សុខា
រាជធានីភ្នំពេញ៖សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងសុំមោឃភាពនីតិវិធី របស់ មេធាវី៥រូប របស់លោក កឹម សុខា ដែលបានស្នើសុំមោឃភាពនិងនិតិវិធីករណីលោក កឹម សុខា ។
លោក ហែម សុជាតិ មេធាវីមួយរូបរបស់លោក កឹម សុខា បានថ្លែងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ថា សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចច្រានចោលបណ្តឹងសុំមោឃភាព នីតិវិធីរបស់ក្រុមមេធាវី រួចបញ្ជូនសំណុំរឿងនេះ ទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តកិច្ចស៊ើបសួរ។
យ៉ាងណាក៏ដោយ លោក កឹម សុខា ពុំបានបង្ហាញវត្តមាននៅក្នុងសវនាការនោះទេ ប៉ុន្តែមេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធីរបស់សាលាឧទ្ធរណ៍៕