ពលរដ្ឋ​ប្រ​ត្តិ​កម្ម​ចំពោះ​លោក អ៊ា​ន រឿន ដែល​យក​ដី​រដ្ឋ​ធ្វើជា​កម្ម​សឹ​ទ្ធ​ផ្ទាល់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​ព្រៃវែង​៖​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ព្រៃ​ព្រហ្ម ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង បាន​ប្រ​ត្តិ​កម្ម​ខណៈដី​សាធារណៈ​រួមមួយ​កន្លែង​នៅ​ចំនុច (​តា​បឹង )​ជាប់​ថ្ន​នាល​កៅស៊ូ ខាងកើត​ភូមិ​ព្រៃ​ព្រហ្ម ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ ដែល​ត្រូវបាន​លោក អ៊ា​ន រឿន យក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ហើយ​នោះ​។
បើតាម​ការអះអាង​រប​ស់​ពលរដ្ឋ បាន​ឲ្យ​ដឹងថា ដី​នេះ​គឺជា​ដី​សាធារណៈ​រួម ពុំមែន​ជា​ដី​កម្ម​សិទ្ធ​របស់​ន​ណា​ម្នាក់​ឡើយ​គឺ​នៅ​ចំណុះ​ឲ្យ ភូមិ​ព្រៃ​ព្រហ្ម នេះ​តែម្ដង តែ​ត្រូវបាន​លោក អ៊ា​ន រឿន រំលោភ​យក​ធ្វើជា​កម្ម​សឹ​ទ្ធ​ផ្ទាល់ខ្លួន​ដោយ​កាល​មុន​បុគ្គល​រូបនោះ​គឺ​គ្រាន់តែ​សុំ​ធ្វើ​អាជីវកម្ម​ឡឥដ្ឋ​លើដី​នោះទេ តែ​ឥលូវ​បែ​ជា​មក​អាងយ៉ាង​កាន់កាប់​ដី​នោះ​ទាំង​បំពាន​ខណៈ ឡឥដ្ឋ​របស់ខ្លួន​ឈប់​ដំណើរការ​ជា​យូ​ឆ្នាំ ហើយ​នោះ​។
​ពលរដ្ឋ​បាន​អស់សង្ឃឹម ខណៈ​ពួកគាត់​ផ្ដឹ​ង​និង​តវ៉ា​ជាច្រើន​ដង​ហើយ​តែ​ពុំបាន​លទ្ធផល​សោះ​ដោយ​លើកឡើងថា ខាង​អ្នករំលោភ​យក​ដី​នោះ​មាន​ខ្នង​ជានា​ក់​ធំ​ហើយ​មើលទៅ​បានជា​ពួកគាត់​មិនដែល​ទទួលបាន​លទ្ធផល​នៃ​ការតវ៉ា​នោះឡើយ ឆ្លើយតប​និង​បញ្ហា​នេះ លោក ញ៉​ក់ យ៉េន មេភូមិ​ព្រៃ​ព្រហ្ម បាន​អះអាងថា​ដី​ដែល​លោក អ៊ា​ន រឿន កាន់កាប់​នោះ​ពីមុន​គឺ​ពិតជា​ដី សាធារណៈ​មែន ដោយ ឈ្មោះ អ៊ា​ន រឿន នោះបាន​សុំច្បាប់​ធ្វើ​អាជីវកម្ម​លើដី​នោះ​ដើម្បី​ធ្វើ​ឡឥដ្ឋ​ទេ​។ លោក​បញ្ជាក់ទៀតថា នាក់​សុំ​ធ្វើ​អាជីវកម្ម​ទាំងនោះ​មាន​3​ទៅ​4​ម្ចាស់​ដែរ តែ​ម្ចាស់​ផ្សេងទៀត​គេ​មិន​យក​ដី​នោះទេ​គ្រាន់​ឈប់​គេ​ដើរចេញ ។​
ប្រភព​ព​លោក ភ​ត្រា ជា​កូន​របស់លោក អ៊ា​ន រឿន បាន​អះអាងថា លោក មាន​ផ្ល​ង់​កាន់កាប់​ត្រឹមត្រូវ ពីរ​ដ្ឋ តែ​លោក​ក៏បាន​ទទួល​ស្លា​ល់​ដែរ​ថា ដី​នោះ​ពីមុន​ជា​ដី​រដ្ឋ​ប្រាកដ មែន​តែ​លោក​បានធ្វើ​អាជីវក​ម្មយូ​ហើយ លោក​បាន​បញ្ជាក់ទៀតថា បើ​រដ្ឋ​ត្រូវ​ការយក​ចោះ តែបើ​ពលរដ្ឋ​មក​ទាម​ទាយក​នោះ​លោក​មិន​ព្រម​ឲ្យ​ទេ​។ រឿងនេះ លោក មេឃុំ ក៏បាន​ទទួល​ស្លា​ល់​ដែរ​ថា​ដី​នោះ​គឺជា​ដី​សាធារណៈ​ពីមុន តែ​លោក​បាន​ពាក់​ព​ន្ធ័​បន្តិច​ខ្លះ​ដែរ​នៅ​ឆ្នាំ​2008​ដោយ​ចារ​បញ្ជូនទៅ​ឲ្យ​ជុំនាញ​។​
ប្រភពពី​លោក យូ ជឿន ក្រុម​ព្រឹក្សា​ស្រុក បាន​ឲ្យ​ដឹងថា​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ខណៈ​លោក អ៊ា​ន រឿន យក​គ្រឿងចក្រ​មក​ឈូសឆាយដី​នោះ​។ ឆ្លើយតប​និង​បញ្ញា នេះ​ផងដែរ លោក ជុំ មោគ មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​ស៊ីធរ​កណ្ដាល បាន​ឲ្យ​ដឹងថា លោក អ៊ា​ន រឿន កាន់កាប់​ដី​នោះ​គឺ​មិនមាន​ផ្ល​ង់​ឬ​លិខិត​អ្វី​ឲ្យ​ត្រឹមត្រូវ​និង​ស្របច្បាប់​ទេ ដោយ​លោក​ក៏​កំពង់តែ​ស្រាវជ្រាវ​ដែរ ក្រុម​ពលរដ្ឋ​បាន​ខកចិត្ត​ជាថ្មី​មួយទៀត​ខណៈ លោក យូ ជឿន ត្រូវបាន​លោក មាស សុភ​ក្ក័ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តព្រៃវែង កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពីបទ​បរិហារកេរ្តិ៍ ជា​សាធារណៈ ដោយ​គ្រាន់តែ​លោក​បាន និយាយ​ការពិត​ប្រាប់​អ្នកការ​សែត សោះ​បែរជា តុលាការ ហៅ​បែបនេះ​ទៅវិញ​។ អាជ្ញាធរ​មិនគួរ​បណ្ដែតបណ្ដោយ​ពេក​នោះទេ ខណៈ​ពលរដ្ឋ​កំពង់​ឡើង​កំដៅ​ដូចនេះ ពលរដ្ឋ​ចង់​ការពារ​ដី​ខុស​អី​ដែរ ចុះ​អាជ្ញាធរ ៕

1index