ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនចំនួន៧០០នាក់
រាជធានីភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រឡង ជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៧០០ នាក់ តាមប្រព័ន្ធពន្លឿនឆ្ពោះទៅកម្រិតបរិញ្ញាបត្រ សម្រាប់ឆ្នាំ២០១៦ ដែលជាឱកាសល្អ សម្រាប់គ្រូកម្រិតមូលដ្ឋាន ឯកទេសគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែ និងប្រវត្តិវិទ្យា។
តាមសេចក្តីជូនដំណឹង ការទទួលពាក្យសុំចុះឈ្មោះប្រឡង គឺគិតចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៦ ហើយទីតាំងប្រឡង ធ្វើនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគរាជធានី ខេត្តទាំង៦៕