អាជ្ញាធរ​មិន​អើពើ​ភាពអនាធិបតេយ្យ​នៃ​ក្រុម​ដើរ​កឹ​ប​សំបុត្រ​ផ្ញើ​ម៉ូតូ​យកលុយ​តាម​សួនច្បារ​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ភ្ញៀវ​ជាច្រើន​នាក់​ពិសេស​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង​ដែល​តែងតែ​មក​ដើរ​កំសាន្ត​រៀងរាល់​ពេល​ល្ងាច​នា​សួនច្បារ​សម្តេច ក្រឡាហោម ស ខេង បាន​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​អ្នក​ផ្ញើរ​ម៉ូតូ​លើ​កន្លង​ផ្លូវ​ចេះតែ​ដើរ​កឹ​ប​សំបុត្រ​ផ្ញើ ទោះជា​ម្ចាស់​ម៉ូតូ​អង្គុយលេង​ក្បែរ​ម៉ូតូ​របស់ខ្លួន​ដើម្បី​សំរាក​មួយ​ភ្លែត​ក៍ដោយ​។​
​អ៊ុំ​ប្រុស​ម្នាក់​បានលើកឡើង​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​ថា​: ពួកគាត់​ពីរ​នាក់​យាយ​តា​បានមក​ឈប់​ម៉ូតូ​ក្បែរ​បង់ហើយ​អង្គុយលេង​ដើម្បី​ទុក​ឱកាស​អោយ​យាយ​របស់គាត់​ដើរ​ហាត់ប្រាណ ភ្លាមនោះ​មាន​ក្មេង​ជំទង់​ម្នាក់​បាន​ដើរមក​កឹ​ប​សំបុត្រ​ផ្ញើរ​ម៉ូតូ​របស់គាត់ ហើយ​គាត់​ក៍​កើតរឿង​ឆ្ងល់​ជាខ្លាំង​ក៍បាន​សួរនាំ​ហេតុផល​។​
​ប្រភព​ដាច់ដោយឡែក​មួយទៀត​បា​ន​អោយដឹង​ដែរ​ថា​: សព្វថ្ងៃ​សួនច្បារ​សម្តេច​ក្រឡាហោម ស ខេង ត្រើយ​ខាងកើត​ស្ទឹង​ស្ទើរ​អស់​ទីតាំង​សា​ធា​រណះ​ដើម្បី​ដាក់​ឬ​ចត​ម៉ូតូ​សេរី​ហើយ ព្រោះ​ទីតាំង​ផ្ញើ​ម៉ូតូ​ដែល​ក្រុង​បានរៀបចំ​លាតសន្ធឹង​វែង​តាម​បណ្តោយ​សួន​និង​លើ​កន្លង​ផ្លូវ​ទៀត​បណ្តាលអោយ​ផ្លូវ​តូចចង្អៀត​ពិបាក​ក្នុងការ​ធ្វើដំណើរ​ផងដែរ ចំណែកឯ​តម្លៃ​ផ្ញើ​ម៉ូតូ​ក៍​ថ្លៃ​រហូតដល់​១០០០​រៀល​ខុសពី​ធម្មតា​។ ពួកគាត់​ទទួលស្គាល់​ហើយ​ថា ការរៀបចំ​អោយមាន​កន្លែង​ផ្ញើរ​នេះ​ដើម្បី​សុវត្ថិភាព​ម៉ូតូ​និង​សណ្តាប់ធ្នាប់​ប៉ុន្តែ​វា​ហាក់ដូចជា​ហួសហេតុ​ពេក​គ្រាន់តែ​ចត​ម៉ូតូ​បន្តិច​មក​កឹ​ប​សំបុត្រ​ផ្ញើរ​តែម្តង សួនច្បារ​សា​ធា​រណះ​នេះ​កំពុង​ក្លាយជា​ទីតាំង​ធ្វើ​អា​ជីក​ម្ម​ផ្ញើ​ម៉ូតូ​យ៉ាង​សមប្រកប​ហើយ​។​
​លោក​សៀង ឯម​វួ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បាន​បញ្ជាក់ថា​: យោងតាម​កិច្ចសន្យា​ថ្មី​ជុំវិញ​ការងារ​ទាំងអស់នេះ​សាលាក្រុង​បាន​គ្រប់គ្រង​ច្បាស់លាស់​ហើយដោយ​តម្រូវអោយ​អ្នកទទួល​ផ្ញើ​មុន​និង​កឹ​ប​សំបុត្រ​ត្រូវ​សួរ​ដល់​ភ្ញៀវ​ជាមុន បើសិន​ភ្ញៀវ​គេ​មិន​ចង់​ផ្ញើ​ត្រូវ​ណែនាំ​ទីកន្លែង​សម្រាប់​ចត​ដែល​ក្រុមការងារ​បានកំណត់​ទុក ការរៀប​ចំនេះ​បន្ត​រហូតដល់​ម៉ោង​៨:០០​យប់​ទើប​បើកទូលាយ​អោយ​ភ្ញៀវ​មក​ចត​សេរី​បាន​៕

134index2