ខេត្តព្រៃវែង៖ពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៌ ខេត្តព្រៃវែង ប្រមាណជាង១០គ្រួសារបានកើតទុក្ខមិនសុខចិត្តចំពោះមន្ត្រី ភូមិបាលស្រុកដែលមិនចេញលិខិតកាន់កាន់ដីធ្លីឲ្យពួកគាត់ បន្ទាប់បានចុះវាស់វែងរយៈពេល២ឆ្នាំហើយនោះ។
លោក វេង ហួរ ដែលជាពលរដ្ឋរស់នៅភូមិនោះបានអះអាងថា ដីរបស់ពលរដ្ឋទាំងនោះ មានចំនួន១៣គ្រួសារ ដែលមិនទាន់មានប្លង់ ជាប្រភេទដីស្រែ ។ ដូចជា១ ឈ្មោះ ឡាត សាម៉រ ភេទស្រីអាយុ ៥៣ឆ្នាំ ដែលមានលេខក្បាលដី៥៤ , ២ឈ្មោះ ជៀម សៀក ភេទស្រី អាយុ៦៧ឆ្នាំ ក្បាលដី៣៧២ , ៣ ឈ្មោះ សាក់ យន់ ភេទប្រុសអាយុ៧៥ឆ្នាំ ក្បាលដី៥៩៤ ព្រមទាំង១០គ្រួសារទៀតដែលមិនទាន់បានផ្លង់កាន់កាប់ដីទាំងនេះគឺនៅចំណុចខាងកើតភូមិព្រៃខ្លានេះតែម្ដងគឺជាប្រភេទដីស្រែ។
យ៉ាងណាពលរដ្ឋក្រៅពី១៣គ្រួសារនេះគឺបានទទួលផ្លង់គ្រប់គ្នា អស់ហើយ តែ១៣គ្រួសារនេះបានតែ សាលាបត្រទេ មិនបានប័ណ្ណកាន់កាប់ដូចគេឡើយ កាលណោះក្រោយពេលគណៈកម្មការចុះវាស់វែង ដែលដឹកនាំដោយ លោក ស សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដីនគររូបណីយកម្មសូរិយោដីនិងសំណង់ គឺបានបិតប្រកាសត្រឹមត្រូវ ចុះហេតុអីបានជា លោក ជុំ ព្រឿង មន្ត្រីសុរិយោដីស្រុកមិនចេញប្លង់ឲ្យគាត់ហើយប្រាប់ពួកគាត់ថា ដីនេះមានទំនាស់មិនអាចចេញផ្លង់បាន ករណីនេះពលរដ្ឋចង់ឲ្យ លោក ជុំព្រឿង ចង្អុលប្រាប់ពួកគាត់មកថាតើនណាជានាក់ជុំទាស់ ទៅបានជាមិនចេញផ្លង់កម្មសិទ្ធឲ្យពួកគាត់ បើនាក់មានដីជាប់នោះមិនមាននណាប្តឹងអីផង។
ឆ្លើយតបនិងបញ្ហានេះ លោក ជុំ ព្រឿង បានប្រាប់អ្នកពត៍មានយើងថា រឿងនេះលោកមានផលលំបាកក្នុងការបកស្រាយណាស់ តែបានផុតពីដៃលោកហើយ បើអ្នកព័ត៌មានចង់ដឹងដើមហេតុទៅសួរ លោកនាយកសាលាបឋមសិក្សា ព្រៃខ្លាទៅ ឯលោកនាយកសាលា យើងមិនអាចទាក់ទងបានទេព្រោះអត់លេខទូរស័ព្ទ ។
យ៉ាងណាលោក អេង សេងអាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ខេត្តព្រៃវែង បានឲ្យដឹងថា លោកបានចាត់មន្ត្រីក្រោមឱវាទរួចហើយដើម្បីចុះទៅដោះស្រាយរឿងនេះ នៅសប្ដាហ៍ក្រោយ៕
ពលរដ្ឋ១៣គ្រួសារបានប្រត្តិកម្មនឹងមន្ត្រីជំនាញសូរិយោដីនិងភូមិបាលស្រុកពាមរក៌មិនចេញប្លង់កម្មសិទ្ធិឲ្យ