មានរណ្ដៅ​ដី​ជម្រៅ​ជ្រៅ​ ហើយ​ធំ​នៅក្បែរ​វត្ត​អន្លង់​ម្លូរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ប្រភពពីរ​ប្រពល​រដ្ឋ​រស់​នៅក្បែរនោះ បាន​ត្អូញត្អែរ​ប្រាប់​អ្នកយក​ព័​ត៌​យើង​ដឹងថា​នៅក្បែរ ដី​ធ្វើស្រែ​របស់​ពួកគាត់​មាន​ក្រុមហ៊ុន​ជីករណ្ដៅ ដី​ដែលមាន​ទំហំ​ធំ​ហើយ​ជម្រៅ​មិន​ក្រោម​ពី​៣០​ម៉ែត្រ ទៅ​៣៥​ម៉ែត្រ​នោះទេ​ហើយ​ដឹក​យ៉ាង​គគ្រឹកគគ្រេង​។​
​ប្រភព​បន្តថា សព្វថ្ងៃនេះ​រថយន្ត​មាន​ប្រភេទ​យី​ឌុប​មិន​ក្រោម​ពី​៥០​ទៅ​៦០​គ្រឿង​ទេ ដឹក​ឆ្លងកាត់​ភូមិ​របស់​ពួកគាត់​ធ្វើ​ឲ្យ ខូច​ផ្លូវ​មាន​ផល​ពិបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើ​ឆ្លងកាត់ គួរ​ណាស់​តែ​លោក ហែម​ដា​រិ​ទ្ធ អភិបាល​នៃ​ខណៈ​អភិបាលខណ្ឌ ពោធិ​សែន​ជ័យ​ជួយ​សំរួល​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ផង​។​
​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើតាម​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​រណ្ដៅ ដី​នៅជាប់​ទីក្រុង បើ​មាន​មិន​ឲ្យ​ជម្រៅ​ហួស​៦​ម៉ែត្រ ហើយ​ក្រុមហ៊ុន​ជីក​អាចម៍មាន​ជម្រៅ​ជ្រៅ​បែបនេះ ក៏​មិនមែន​ខ្សែពួរ​នោះទេ គឺ​ខ្សែកាប​ហើយ​អញ្ចឹង លោក​មិនអាច​ដោះស្រាយ​បានទេ ហើយក៏​មិន ពិបាក​ដោះស្រាយ​ដែរ​ឲ្យ​តែ​លោក​អភិបាលខណ្ឌ ធ្វើជា​សំណើ​មួយ​ជួយ​ដល់​ទុក​លំបាក​ដល់​ប្រជា ពល​របស់លោក​បាន​ហើយ​គឺ​ម្ចាស់​ដើម​ដូច​ពាក្យ ចាស់​លោក​ពោលថា​អ្នកណា​អ្នក​ចង​ទាល់តែ អ្នក​នោះមក​ស្រាយ​ទើប​រួច​៕

13621528_1735629830008913_205201003_o