ខេត្តកណ្តាល៖មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញ សាកសពមួយដេកស្លាប់នៅកណ្តាលស្រែ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចវាលស្រែប្រាំង ត្រង់ទំនប់យាយគំ ភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុមានប្រជាពលរដ្ឋគាត់បានទៅឃ្វាលគោ ក៏បានប្រទះឃើញសាកសពមួយដេក ស្លាប់កណ្តាលវាលស្រែតែម្តង បន្ទាប់មកគាត់ក៏រត់ទៅប្រាប់អ្នកភូមិ និងសមត្ថកិច្ច។ ភ្លាមៗនោះកម្លាំងជំនាញបានចុះទៅដល់ចំណុចកើតហេតុ ហើយបានធ្វើការត្រួតពិនិត្យលើសព ពុំមានស្លាកស្នាមអ្វីទេ ដោយជងរងគ្រោះទំនងជាស្លាប់ដោយសាខ្យល់គរ។
តាមការសន្និដ្ឋានសាកសពនោះជាមនុស្សប្រុស មានវ័យប្រហែល៥០ឆ្នាំ ក្រោយធ្វើការពិនិត្យរួច ជំនាញបានប្រគល់ទៅឲ្យអាជ្ញាធរភូមិឃុំ ដើម្បីរកកន្លែងកប់និង ស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ៕