បុរស​ម្នាក់​ដើរ​ឃ្វាលគោ​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2016 ក+ ក-

​ខេត្ត​ប៉ៃលិន​៖​យុវជន​ម្នាក់​ពេល​ដើរ​ឃ្វាលគោ​នៅ​ខាងក្រោយ​ភូមិក៍​បានជា​ន់​មិន​បណ្តាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​គ្រូពេទ្យ​ក៍បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ដើម្បី​សង្គ្រោះ​ជីវិត​។​
​ហេតុ​ការ​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី រសៀល​ថ្ងៃទី​៦​ខែ​កក្ត​ដា ឆ្នាំ​២០១៦​នេះ​ស្ថិត​ភី​មិ​ភ្នំ​កុយ​ឃុំ​សាលា​ក្រៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​
​តាម​ប្រភពពី​លោ ស៊ុំ សុខ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នៅវេលា​ម៉ោង​ខាងលើ មាន​ករណី​ដើរ​ជាន់មីន ដាច់​ជើងឆ្វេង​(​ដាច់​ត្រឹម​ស្មងជើង​) បណ្តាលអោយ​រងរបួស​ធ្ងន់ ជនរងគ្រោះ​មានឈ្មោះ ផុន ភួ​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ បាន​ដើរ​ឃ្វាលគោ​ក្នុងព្រៃ​នៅ​ចំណុច​ភ្នំ​រាំង​រួច​ក៏បាន​ជាន់មីន​បណ្តាលអោយ​គ្រោះថ្នាក់​តែម្តង​។​លោក​បាន​បញ្ជាក់ថា​នៅ​ចំណុច​ខាងលើនេះ មាន​បន្សល់​នូវ​គ្រាប់​មិនជា​ច្រើន​ដែរ​សល់​ពី​សម័យ​សង្គ្រាម កន្លងមក​ក៏​ធ្លាប់​ផ្ទុះ​ម្តងម្កាល​ដែរ​តែ​មិនមាន​រងរបួស​ដល់​ម​នុស្ស​ទេ​៕

IMG-20160706-WA0006